ឈាមប្រឡាក់ដៃខ្ញុំ Cheam Proluck Dey Khyum – Sinn Sisamouth

ថាសភ្នំពេញ ៤០១០ ក. ឈាមប្រឡាក់ដៃខ្ញុំ ស៊ិន.ស៊ីសាមុត ខ. ឆ្នាំអូន១៦ រស់.សេរីសុទ្ធា និពន្ធបទភ្លេងនិងទំនុកច្រៀង វ៉ោយ ហូរ សំរួលបទភ្លេង ហាស់ សាឡន ក្រុមតន្ត្រីរស្មី ១. ឈាមក្រហមខ្មៅ…ប្រឡាក់ដៃខ្ញុំ ឈាមនេះឈាមអ្វី? គឺជាឈាមស្រីដែលខ្ញុំប្រហារ ខ្ញុំជាឃាតករសម្លាប់ភរិយា ដែលចិត្តសាវ៉ា លួចមានសង្សារក្បត់ខ្ញុំក្បត់កូន ។ ២. ឈាមក្រហមខ្មៅ…ប្រឡាក់ដៃជោគ ចិត្តប្រុសក្នុងលោក ស្រីផិតស្រីបោកអ្នកណាទ្រាំបាន ក្រពុលមុខខ្លាំង មោបាំងមិនខាន ប្រហារឲ្យបាន រួចទើបភ្ញាក់ប្រាណ តែហួសអស់ហើយ ។ ៣. កូនអើយកូនតូចថ្ងូរថ្ងួយរកម្តាយ ស្តាយអាណិត ខុសមួយជីវិតព្រោះចិត្តឈឺផ្សា ពីថ្ងៃនេះទៅកំព្រាមាតា កូនអើយកូនប៉ា ប៉ាសារភាពថា ប៉ាខុសហើយកូន ។ ៤. ចិត្តខ្លាំងក្លាយខ្លួនជាអ្នកសម្លាប់ មិត្តអើយចូរស្តាប់ កុំត្រាប់តាមខ្ញុំមនុស្សទោសឧក្រិដ្ឋ ត្រូវតាំងចិត្តបុណ្យ ចិត្តទន់អាណិត ស្រីណាក្បត់ចិត្ត គិតថាជីវិត លោកនេះធម្មតា ៕ Phnom Penh Record 4010 A. Blood on my hand

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>